អាវុធហត្ថ​ខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួច

បន្ទាយមានជ័យៈ អាជីវករលក់ដូរម្នាក់ក្នុងផ្សាររោងគ្លឿ ត្រូវបានចោរលួចកាបូបលុយក្នុងខណ:ពេលទៅវាយលិខិតឆ្លងដែន នៅវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចជិតគល់ស្ពានកន្លែងប៉ុស្តិ៍ត្រួតពិនិត្យលិខិតឆ្ឆងដែនច្រកអន្តរជាតិប៉ោយប៉ែត។
ក្រោយពីកើតហេតុ រួចជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងហើយអាវុធហត្ថចំនួន៥នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ហើយ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។

លោកវរ:សេនីយ៍ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ថា យោងតាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះតាន់ សុផៃ បានប្រាប់អោយដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែតុលា នោះខ្លួនទុកកាបូបប្រាក់នៅក្នុងរថយន្ត ដោយពុំបានចាក់សោរទ្វារ ពេលឈប់ចតនៅច្រកទ្វារប៉ោយប៉ែត ហើយដើរចូលទៅវាយលិខិតឆ្លងដែនស្រាប់តែមានជនល្មើសបានចូលលួចយកការបូបទៅបាត់។

ជនរងគ្រោះបានរៀបរាប់ទៀតថា នៅក្នុងកាបូបនោះមានប្រាក់ថៃចំនួន៥៤០.០០០បាត(ហាសិបបួនម៉ឺនបាត)និងទូរស័ព្ទដៃចំនួន៣គ្រឿងផងដែរ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀថា ជនសង្ស័យទាំង៣នាក់ មានៈ
១.ឈ្មោះ វឿន វ៉ាន់ ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២.ឈ្មោះ រី ខន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៣.ឈ្មោះឯម ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។

លោកវរ:សេនីត្រី ព្រហ្ម ថេង បានបញ្ជាក់អោយដឹងទៀតថា ក្រោយពីសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចកាបូបប្រាក់របស់ជនរងគ្រោះឈ្មោះតាន់ សុផៃ ពិតប្រាកដមែន។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ ដកហូតបានប្រាក់ថៃចំនួន១៣៦៧៥០បាត(១៣ម៉ឺន៦ពាន់៧៥០បាត)។

ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់រួចមកនិងមានភស្ដុតាងគ្រប់គ្រាន់ ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមនិតិវិធីច្បាប់។

ចំណែកប្រាក់និងទូរស័ព្ទដែលដកហូតបានពីជនសង្ស័យត្រូវបានអាវុធហត្ថធ្វើការប្រគល់ទៅអោយម្ចាស់ដើមវិញហើយ រីឯបក្សពួកនិងប្រាក់ដែលនៅសេសសល់សមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត។



Reviewed by Unknown on 5:18 AM Rating: 5

No comments:

Theme images by 5ugarless. Powered by Blogger.